រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំផែនការសម្រាប់អនុវត្តនាពេលខាងមុខ
January 18, 2019 អ្នកទស្សនា :

        នៅព្រឹកថ្ងៃសុក្រ​ ១៣កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែទាំទឹកទុក, ផ្សព្វផ្សាយផែនការណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា, វិធានការជួយពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ, ការងារត្រៀមលក្ខណៈរៀបចំបុណ្យទន្លេលើកទី៥ នាខែមិនាឆ្នាំ២០១៩ និងការពារសន្តិសុខជូនប្រជាពលរដ្នអោយបានល្អ រៀបចំសណ្តាប់ធ្នាប់និងបញ្ជៀសកុំអោយមានករណីគ្រោះថ្នាក់ចរាចរណ៍។

        កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត និងអភិបាលក្រុងស្រុកទាំង៨ផងដែរ៕ អែមមី

ប្រភព:រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ