អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ និងចែកជូនផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យជូនប្រជាពលរដ្ឋ
January 17, 2019 អ្នកទស្សនា :

     ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់កោះដាច់ស្រយោលតាមដងទន្លេមេគង្គ ចំនួន៣៨០គ្រួសារ ស្ថិតនៅភូមិកោះឈើទាលធំ ភូមិកោះឈើទាលតូច និងភូមិកោះល្ង នៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
      ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ជូនបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទាំងអស់នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។
      ក្នុងនោះផងដែរប្រជាពលរដ្ឋ ក៏មានការសប្បាយចិត្តជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ ជាពិសេសបានផ្តល់អំណោយជាផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យដើម្បីឲ្យពួកគាត់ប្រើប្រាស់តាមតម្រូវការចាំបាច់៕ រតនា

ប្រពភ៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ