ស្នងការដ្ឋាននគរបាលខេត្តកែប រៀបចំពិធីបិទសិក្ខាសាលាស្តីពី"សុខភាពនគរបាល"
January 17, 2019 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី "សុខភាពនគរបាល" ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និង ហិររញ្ញាវត្ថុ ក្រសួងមហាផ្ទៃ តំណាង ឯកឧត្តម សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិង ហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ ជំនាញពាក់ព័ន្ធ នាយនគរបាលតាមបណ្តាផែនជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្តាអធិការដ្ឋាននគរបាល ក្រុង ស្រុកទាំង២ និងប៉ុស្តិ៍រដ្ឋបាលទាំង៥។

      មានមតិសំណេះសំណាលនាឱកាសបិទសិក្ខាសាលាក្នុងពេលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សម តារា បានមានប្រសាសន៍ពីគោលបំណងនៃអង្គសិក្ខាសាលា គឺផ្តោតទៅលើការយកចិត្តទុកដាក់ចំពោះការអប់រំសុខភាពមន្ត្រីនគរបាលជាតិទាំងអស់ និងផ្តល់ជាចំណេះដឹងក្នុងកម្រិតបឋមស្តីពីការប្រឈម នៃ ប្រភេទជម្ងឺចំពោះមុខមួយចំនួន ដែលអាចនិងកើតមានឡើងពីផលប៉ះពាល់ជាយថាហេតុទៅដល់រាងកាយរបស់កងកម្លាំង។ ក្រៅពីនេះនិងផ្តល់ជាវិធីសាស្រ្តល្អៗ ដល់កងកំលាំងដែលកំពុងបំពេញតួនាទី ភារកិច្ចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជននៅតាមមូលដ្ឋាន និងនៅតាមអង្គភាពរៀងៗខ្លួន៕ រតនា

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ