អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មី ១ខ្នង
January 16, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមករាឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សាថ្មី ១ខ្នង មាន៣ បន្ទប់ នៅសាលាបឋមសិក្សា តាព័រ ស្ថិតក្នុងភូមិតាព័រ ១ ឃុំពង្រក្រោម ស្រុក ជីក្រែង ខេត្តសៀមរាប ។ 
        ឯកឧត្តម គួច ចំរើន បានថ្លែងថា ទីតាំងនេះគឺជាស្រុកកំណើតរបស់ឯកឧត្តមផ្ទាល់ ដែលជាអនុស្សាវរីយ៍ ដ៏ជូជត់ឈឺចាប់មិនអាចបំភ្លេចបានក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ២០ថ្ងៃ ដោយក្នុងភូមិ តាព័រ១ ឃុំពង្រក្រោមនេះ គឺឪពុកបង្កើតរបស់ឯកឧត្តម ត្រូវបានពួកខ្មែរក្រហមបានយកគាត់ទៅសម្លាប់ចោល មិនថាឡើយឪពុករបស់ឯកឧត្តម សូមបីតែ ប្រជាជនទូទាំងប្រទេស ក៏ត្រូវពួករបបអាវខ្មៅនៅយកទៅសម្លាប់ ចោលប្រមាណជា ៣លាននាក់ផងដែរ។ 

        ដោយឡែក រហូតមកដល់សព្វថ្ងៃនេះអស់រយះពេល ៤១ឆ្នាំហើយ នៅរកសាកសពឪពុករបស់ឯកឧត្តម យកមកធ្វើបុណ្យ មិនទាន់ឃើញនៅឡើយទេនេះជាការឈឺចាប់មួយដែលឯកឧត្តមមិនអាចបំភ្លេចបាន ឡើយ។ 
         ឯកឧត្តមបានបន្ថែមទៀតថា ៤១ឆ្នាំមុនទីនេះជាកន្លែងដែលឈឺចាប់ ដិតដាម មិនអាចបំភ្លេចបាន តែ ពេលនេះទីនេះជាកន្លែងដែលកំពុងតែសប្បាយរីករាយ ជាក់ស្តែងយើងកំពុងតែធ្វើពិធីសម្ពោធអគារសិក្សាថ្មី មួយទៀតបន្ថែមពីលើអាគារសិក្សាផ្សេងទៀត។ មិនថាឡើយទីនេះ ទូទាំងប្រទេសកម្ពុជាយើងសព្វថ្ងៃបាននឹង កំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។
        ឯកឧត្តមបានបញ្ជាក់ទៀតថា យើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះអោយបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធិផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍ ប្រទេសបន្តទៀត កុំឱ្យជួបការឈឺចាប់៕អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ