អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹងលោក Edwin Hart (BOB) នឹងលោកស្រី Kathryn Hart ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺ
January 16, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩  ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ នឹង លោក Edwin Hart (BOB)  អ្នកគ្រប់គ្រងរដ្ឋធានី Corinth និង Texas និង លោកស្រី Kathryn Hart ប្រធាន គ្រូបង្វឹកបាល់ទះនៃសកលវិទ្យាល័យ  Cumberlandនិង Kentucky ដែលអញ្ជើញមកបំពេញទស្សន កិច្ចផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺ ។

        ជាកិច្ចចាប់ផ្តើម ឯកឧត្តម វ៉ី សំណាង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាង​កក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ដែលធ្វើឡើងក្នុងគោលបំណងដកស្រង់ បទពិសោធន៍ ការងារពីគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងអាជីវកម្ម រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកឱ្យកាន់​តែរឹងមាំបន្ថែមទៀត ក៏ដូចជាស្វែងយល់បន្ថែមពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្មកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ។

         ឯកឧត្តម វ៉ី សំណាង ក៏បានជម្រាបជូនគណៈប្រតិភូពីគោលនយោបាយគាំទ្រនានាដែលរាជរដ្ឋា​ភិ​បាល​កម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យ​ប្រទេស​កម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានសុខសន្តិភាពពេញបរិបូណ៌។

        លោក Edwin Hart (BOB)  ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចស្វាគមន៍​របស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយបានទទួលស្គាល់និងសម្តែងនូវការ អបអរសាទរចំពោះរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

        ប្រធានគណៈប្រតិភូបានបន្ថែមថា តាមរយៈកិច្ចពិភាក្សានាថ្ងៃនេះ លោកសង្ឃឹម ថាកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន។ អែមមី

ប្រភពៈរដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ