ឯកឧត្តម ឈួរ ច័ន្ទឌឿន ចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីបុណ្យទន្លេលើកទី៥នៅក្នុងក្រុងកំពង់ឆ្នាំង
January 16, 2019 អ្នកទស្សនា :

        នៅព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សុង តុងហាប់ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារ បានចុះពិនិត្យមើលទីតាំងធ្វើបុណ្យទន្លេលើកទី៥ ដែល​នឹង​ត្រូវ​ប្រារព្ធធ្វើ នាខែមីនា ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ខាង​មុខនេះ​ ។

       ​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ប្រារព្ធពិធីនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង ឯកឧត្តម សុងតុងហាប់ ព្រមទាំងក្រុមការងារ បានពិនិត្យមើលទីតាំងដាក់វេទិកាប្រារព្ធពិធី ,ក្លោងទ្វាររូបភាពធំៗ,ក្លោងទ្វារតូចៗ នៅក្នុងទីក្រុងកំពង់ឆ្នាំង និងនៅតាមផ្លូវជាតិលេខ ៥ ទីតាំងប្រកួតកីឡា , ទីតាំងដាំដើមឈើអនុស្សាវរីយ៍ , ទីតាំងពិព័រណ៍ទេសចរណ៍ ផលិតផលខ្មែរ , ទីតាំងប្រកួតកីឡា ,ទីតាំងសម្តែងសិល្បៈ ,ទីតាំងប្រគុំតន្ត្រីកំសាន្ត , ទីតាំងមហោស្រពម្ហូបអាហារ និងទីតាំងបាញ់កាំជ្រូចអបអរសាទរកម្មវិធីបើកជាផ្លូវការ បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩។

​ពិធី​បុណ្យ​ទន្លេលើក​ទី៥ ធ្វើនៅ​លើ​ទឹក​ដី​ខេត្តកំពង់ឆ្នាំង នឹង​មាន​ការ​អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ពី​សំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនផង​ដែរ​ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ