អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅខេត្តសៀមរាប
January 16, 2019 អ្នកទស្សនា :

       លោកស្រី ប៉ាល់ យឿន  អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅខេត្តសៀមរាប  ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងវត្តមានរបស់ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ មកពី២៦ប្រទេសទូទាំងអាស៊ី កាលពីថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

      វាគ្មិនជាតិ-អន្តរជាតិ នឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូល ទៅលើប្រធានបទចំនួន៤គឺ ១. ការលេចឡើងនូវពិភពលោកមួយទស្សនទានចម្រុះ និងអត្តសញ្ញាណអាស៊ី , ២. ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព , ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរវប្បធម៌ ព្រឹត្តិការណ៍ ACC នេះ ក៏ធ្វើឡើងក្នុងគោលបំណងលើក កម្ពស់ឯកភាព ក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សាភ្ជាប់ប្រជាជាតិនានា ក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។

លើសពីនេះទៀត ព្រឹត្តិការណ៍ក៏ផ្ញើចេញសារដ៏មានអំណាច និងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវទទួលបាន កម្ពុជាមានសក្ដានុពលដ៏ធំធេងសម្រាប់កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

ACC បង្កើតឡើងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ