រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ ពន្លឿន គ្រប់យន្តការ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យក្នុងការរៀបចំបុណ្យទន្លេលើកទី៥
January 15, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំ ពន្លឿន គ្រប់យន្តការ ដើម្បីឆ្ពោះទៅទទួលបានជោគជ័យក្នុងការរៀបចំបុណ្យទន្លេលើកទី៥ នា ខែមីនា ឆ្នាំ ២០១៩ ខាងមុខ នៅក្នុងខេត្តកំពង់ឆ្នាំង។

       កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ប្រធានអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាគណៈកម្មការរៀបចំបុណ្យទន្លេខេត្តកំពង់ឆ្នាំងចូលរួមផងដែរ ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ