អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជួប Mr. Edwin Hart (BOB), City Manager of Corinth City , Texas
January 15, 2019 អ្នកទស្សនា :

       លោក កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួប Mr. Edwin Hart (BOB) , City Manager of Corinth City , Texas and Miss. Kathryn Hart, Head Volleyball coach of University of the Cumberland, Kentucky ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩។

       ក្នុងដំណើរទស្សនកិច្ចនោះដែរ Mr. Edwin Hart (BOB) , City Manager of Corinth City , Texas បានអញ្ជើញចុះជួបពិភាក្សាការងារមួយចំនួន តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានដូចជា មន្ទីរសុខាភិបាល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរពាណិជ្ជកម្ម រតនាគារខេត្ត និងមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ