អភិបាលរងខេត្តក្រចេះ ដោះស្រាយវិវាទដីធ្លី និងចុះបង្ហាញទីតាំងដីសម្រាប់គោលដៅសម្បទានសង្គមកិច្ច
January 15, 2019 អ្នកទស្សនា :

      ប្រជាពលរដ្ឋដែលប្ដឹងតវ៉ាទាមទារដី បានអបអរសាទរចំពោះអាជ្ញាធរខេត្តក្រចេះ ដែលបានជួយដោះស្រាយលើករណីវិវាទដីធ្លី និងបានចុះបង្ហាញទីតាំងដី សម្រាប់គោលដៅសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋ ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ដែលស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។  ការចុះបង្ហាញទីតាំងដី សម្រាប់គោលដៅសម្បទានដីសង្គមកិច្ចនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម បេងហុងសុជាតិខេមរ៉ូ អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដីធ្លី និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។ 

      ជាមួយគ្នានេះដែរ ដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរ បានចុះមកបង្ហាញទីតាំងដី ដែលត្រៀមសម្រាប់ចែកជូនជូនមុខសញ្ញាអ្នកទទួលដី ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចំការកៅស៊ូមេមត់ ចំនួន២ទីតាំង ប្រហែលជា ២.៤០០ហិចតា និងត្រូវចែកជូនបន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរ ចុះសិក្សាវាយតម្លៃពីជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីក្លាយទៅជាមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ និងតាមនីតិវិធីសម្បទានដីសង្គមកិច្ច៕អែមមី 
ប្រភពៈរដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ