អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ
January 15, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រោមប្រធានបទ “រួមសហការគ្នា ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សប្រមាណជាង ៤០០ នាក់។
       នៅឱកាសនោះ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើរបាយការណ៍សង្ខេប អំពីសភាពការណ៍បទល្មើសកើតឡើងក្នុងឆ្នាំ២០១៨ មានចំនួន ៣០លើក ករណីប៉ុនប៉ងរំលោភសេពសន្ទវៈ ៥លើក ករណីអំពើហិង្សាក្នុងគ្រួសារ ១៨លើក ករណីអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនចំនួន ៣លើក នឹងករណីរំលោភសេពសន្ថវៈចំនួន ៥លើក។
         ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានផ្តល់ជូននូវអនុសាសន៍ល្អៗ ដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស អំពីល្បិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ពិសេសឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ស្ថាបន័នៃកងកំលាំងទាំង៣ និងគ្រប់ស្ថាប័នពាក់ព័ន្ធ រួមសហការគ្នា ជាមួយនិងអាជ្ញាធរដែនដី ដើម្បីតាមដាន ស្រាវជ្រាវ ស្វែងរកមុខសញ្ញា ចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
       ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានកោតសសើរដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា ក្នុងការទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងរាល់បទល្មើសនានាបានទាន់ពេលវេលា និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើសពីនេះទៀត យើងក៏ត្រូវតែធ្វើសកម្មនេះជាប្រចាំ ដូច្នោះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ។ ម្យ៉ាងវិញទៀត សូមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ រួមទាំងសិស្សនុសិស្សទាំងអស់ ចូលរួមផ្សព្វផ្សាយអំពើជួញដូរមនុស្សនេះបន្តទៀត ឲ្យបានទូលំទូលាយ គ្រប់ទីកន្លែង យើងត្រូវចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការងាររបស់យើងទាំងអស់គ្នា ដើម្បីកុំឲ្យមានអ្នកចាញ់បោកមេខ្យល់បន្តទៀត។
       គួរបញ្ជាក់ថា ពិធីខាងលើនេះ បានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩  ៕អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ