អភិបាលរងខេត្តក្រចេះ ចូលរួមកិច្ចប្រជុំរបស់មន្ទីរបរិស្ថាន
January 15, 2019 អ្នកទស្សនា :

       អភិបាលរងខេត្តក្រចេះ លោក ប៉ែន លីណាត បានអញ្ជើញចូលរួមកិច្ចប្រជុំនៅមន្ទីរបរិស្ថានខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះក្នុងគោលបំណង ស្វែងរកយន្តការណ៍ ដើម្បីគ្រប់គ្រងដែនជម្រកសត្វព្រៃសំបូរ និងព្រែកប្រសព្វ អោយមានប្រសិទ្ធភាពខ្ពស់ ស្តីពីបញ្ហា និងផែនការសកម្មភាពទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារទាំងពីរនោះ។

         ក្នុងឱកាសនោះដែរ ឯកឧត្តម រ័ត្ន វីរៈ បានធ្វើការណែនាំនិងផ្តល់អនុសាសន៍ សូមអោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការសហការជាមួយគ្នាដើម្បីធ្វើកិច្ចការនេះ កុំបាចទឹក ឫ ចង្អុលដាក់គ្នាម្នាក់ៗគឺ ធ្វើយ៉ាងណាធានាអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង៕
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ ៕អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ