https://www.interior.gov.kh/report/detail/1586
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានផ្ញើសារគោរពជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ ឆ្នាំ ។
រដ្ឋបាលខេត្តកំពង់ធំ សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្តុស័ក្តិសិទ្ធក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អែមមី
ប្រភពៈរដ្ឋបាលខេត្តកំពង់ធំ
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។