រដ្ឋបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយអំពីសំណើសុំចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើម
January 14, 2019 អ្នកទស្សនា :

      ថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្វែងរកដំណោះស្រាយ អំពីសំណើសុំចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច(ជង) មកពីសហគមន៍ជំនាប់ និងប្រឡាយ នៃស្រុកថ្មបាំង ខេត្តកោះកុង។

       លោកអភិបាលខេត្តស្ដីទី បានសំណូមពរដល់បងប្អូន ដែលបានអញ្ជើញមកពីសហគមន៍ជំនាប់ និងសហគមន៍ប្រឡាយ នៃស្រុកថ្មបាំង សូមបងប្អូនធ្វើលិខិតស្នើសុំពីអាជ្ញាធរឃុំ រហូតដល់អាជ្ញាធរខេត្ត ដើម្បីបងប្អូនទទួលបានការចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិច(ជង)។មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ