អភិបាលរងខេត្តសៀមរាប អញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
January 14, 2019 អ្នកទស្សនា :

       ថ្ងៃចន្ទ ៩កើត ​ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម ជា ស្រ៊ុង ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រតិភូក្រសួង ឯកឧត្តម ស៊ូ នី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអជ្ញាធរអប្សរា មន្ទីរ អង្គភាព ក្រុង ស្រុក និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សរុបប្រមាណ​ ១៥០នាក់។​

       នៅក្នុងពិធីបើកសន្និបាតខាងលើនេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានថ្លៃអំណរគុណចំពោះលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់មន្ទីរ ហើយក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួង ដែលតែងតែយកចិត្តទុកដាក់ និងជួយជម្រុញការដោះស្រាយទំនាស់ និងការបញ្ជូនគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលដល់មន្ត្រីរបស់យើង​ដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។ ជាមួយគ្នានេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានណែនាំដល់មន្ទីរថា៖

១-សូមយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី តាមរយៈការចុះបញ្ជីដី ដើម្បីអោយស្របតាមផែនការដែលក្រសួងបានកំណត់។​

២-ជម្រុញ និងពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។​

៣-ជម្រុញការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លីខេត្តសៀមរាប

៤-ពង្រឹងវិធានការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យសំណង់ និងដែនដី

៥-ជម្រុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់

សំណូមពរ៖

៦-សំណូមពរដល់រដ្ឋបាលក្រុងស្រុក សូមកំណត់អោយហើយនូវទីតាំងបុរាណដ្ឋាន ផ្លូវ ស្ទឹង បឹង ប្រឡាយ ។​ល។ ដើម្បីបង្កភាពងាយស្រួល ដល់ការចុះបញ្ជីដី។​

៧-សំណូមពរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យលទ្ធភាពផ្តល់មន្ត្រីក្រមខណ្ឌដែលមានសមត្ថភាពបន្ថែម ដើម្បីជួយជម្រុញអោយការងាររបស់មន្ទីរអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ