ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដប្រទេសបារាំងចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
January 14, 2019 អ្នកទស្សនា :

       ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យលោកស្រី Josy CAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងមកជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ កិច្ចជំនួបពិភាក្សាការងារនេះធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

        តាមលោកស្រី  Josy CAMBON សមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់គ្រូពេទ្យប្រទេសបារាំងបានអោយដឹងថាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង នឹងធ្វើការពិនិត្យជំងឺជូនប្រជាជន ចំនួន៥ទីតាំងព្រមៗគ្នាចំនួន៥ថ្ងៃនៅ ៖ ១នៅឃុំ.កោះប៉ែន  ២ឃុំ.ហាន់ជ័យ ស្រុកកំពង់សៀម  ៣ឃុំ.ជ្រៃវៀន ស្រុកព្រៃឈរ  ៤ឃុំ.ដូនធី  ស្រុកចំការលើ និង៥. ទីរួមស្រុកស្ទឹងត្រង់ ដោយមានក្រុមគ្រូពេទ្យជានជាតិបារាំង ៤១នាក់ និងខ្មែរ១០នាក់ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានផ្តល់ថ្នាំសង្កូវ ដល់ពួកគាត់ផងដែរ។

        មានប្រសាសន៍ក្នុងជំនួបជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញដែលបានសម្រេចជ្រើសរើសទីតាំងខេត្តកំពង់ចាមដើម្បីធ្វើការព្យាបាលដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ ដល់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលត្រូវរួមសហការណ៍ សម្របសម្រួលដល់ក្រុមគ្រូពេទ្យជំនាញខាងលើដើម្បីងាយស្រួលក្នុងការព្យាបាលជូនប្រជាពលរដ្ឋ និងជាពិសេសត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់បានមកធ្វើការព្យាបាលជំងឺដោយឥតគិតថ្លៃ៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ