អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពីធីសម្ភោធរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត និងពិធីបិទការប្រកួតកីឡាបាល់ទាត់នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ស្រុកប្រាសាទបាគង
January 14, 2019 អ្នកទស្សនា :

      នៅខេត្តសៀមរាប មានបើកពិធីសម្ភោធរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត និងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដែលប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរលួស រួមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។ 
       ក្នុងឱកាសនោះ ក៏មានការប្រគល់ពាន និងរង្វាន់ជ័យលាភីជូនក្រុមកីឡាករនៃក្រុមនីមួយៗ ដោយពានរង្វាន់លេខ ១ ទទួលបានពាន១ បាល់៣ និងទឹកប្រាក់ ២លានរៀល លេខ២ ទទួលបានពាន១ បាល់៣ និងទឹកប្រាក់ ១លានរៀល លេខ៣ ទទួលបានពាន១ បាល់៣ និងទឹកប្រាក់ ៥០ម៉ឺនរៀល និងមានរង្វាន់លើកទឹកចិត្តជាច្រើនទៀតសម្រាប់ក្រុមកីឡាករដែលមិនទទួលបានជ័យលាភីផងដែរ។
        ពីធីនេះធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែនរលួស ស្ថិតនៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង សៀមរាប។ អែមមី
ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ