អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងចាក់សំរាម និងណែនាំដល់ក្រុមហ៊ុនឲ្យអនុវត្តតាមកិច្ចសន្យា ពិសេសការគ្រប់គ្រងទីលានចាក់សំរាមឲ្យបានត្រឹមត្រូវមិនធ្វើឲ្យប៉ះពាល់សុខភាពប្រជាជន
January 14, 2019 អ្នកទស្សនា :

        ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីកន្លែងចាក់សំរាមក្នុងបរិវេណខេត្ត កាលពីថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩។ 
        ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមហ៊ុនដឹកសំរាម សម្អាតក្រុងសៀមរាប និងណែនាំឲ្យក្រុមហ៊ុនយកចិត្តទុកដាក់លើអនាម័យបរិស្ថានជុំវិញទីកន្លែងនេះ ជាពិសេសប្រជាជនដែលរស់នៅក្បែរទីកន្លែងចាក់សំរាមនេះ និងឲ្យក្រុមហ៊ុនគោរពតាមលក្ខន្តិកៈ ដូចមានចែងក្នុងកិច្ចសន្យាជាមួយរដ្ឋបាលក្រុងសៀមរាប។អែមមី
ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ