អភិបាលខេត្ត​កំពង់ចាម​ នាំយក​បច្ច័យ​ ប្រគេន​ព្រះសង្ឃ​ សម្រាប់​កសាង​ដំបូល​សាលាឆាន់ វត្ត​កោះកុក
January 12, 2019 អ្នកទស្សនា :

        ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​រាជការ​ កាលពីថ្ងៃសុក្រ ០៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​នាំយក​បច្ច័យ​ទៅ​ប្រគេន​សម្រាប់​កសាង​ដំបូល​ព្រះវិហារ និងឧបដ្ឋានសាលា ឬសាលាឆាន់ ១ខ្នង មានទំហំ ២០ គុណនឹង ១០ម​ នៃ​វត្ត​គង់វង់រង្សី ហៅវត្តកោះកុក  ស្ថិតនៅ​ក្នុង​ភូមិកោះកុក «ក» ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ បន្ទាប់ពី​ទទួល​ការគំរាមកំហែង​ដោយ​គ្រោះធម្មជាតិ បណ្តាល​ឲ្យ​មានការបាក់ស្រុត​ដីច្រាំងទន្លេនា​ពេល​កន្លងមក​ ហើយ​ត្រូវបាន​ផ្លាស់ប្ដូរ​មកកាន់​ទីតាំង​ថ្មី​នេះ។

 

        ថ្លែង​​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​ថា​ បន្ទាប់ពី​មាន​ការ​កសាងអគារសិក្សាថ្មី មានចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវចំណាយថវិកាប្រមាណជា ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទុកជាទីកន្លែង សម្រាប់កូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រ​ និង​ការ​កសាង​វត្ត​អារាម​លើ​ទី​តាំង​ថ្មីនេះ​ តាម​រយៈ​ ឯកឧត្តម​ ​លន់ លឹមថៃ អ្នក​តំណាង​រាស្ត្រ​ ​មណ្ឌល​កំពង់ចាម​ ផងនោះ​។ ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​នាំយក​បច្ច័យ​ចំនួន​៨លានរៀល​ ​សម្រាប់​បង្ហើយ​កសាង​ដំបូល​ព្រះវិហារ​​ វត្ត​គង់វង់រង្សី ហៅវត្តកោះកុក នេះផងដែរ​​៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ