​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ផ្តល់​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ ចំនួន​​​៣ខ្សែ​ ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កំពង់​សៀម​
January 11, 2019 អ្នកទស្សនា :

​        នាព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៩នេះ​​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បានអញ្ជើញចុះពិនិត្យការជួសជុល​ សាងសង់​ផ្លូវចំនួន៣ខ្សែ​ នៅ​ក្នុង​ក្រុង​កំពង់ចាម​ និង​ស្រុក​កំពង់​សៀម​ ដែល​ប្រជាពលរដ្ឋ​មាន​ការ​ត្រេកអរ​សាទរ​​ជា​ខ្លាំង​ ។​

       ឆ្លៀត​ក្នុង​ឱកាស​ ចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ អមតាម​ដងផ្លូវ​ជា​ហូរហែ​ ដោយ​ឯកឧត្តម​អភិបាល​ខេត្ត​ បាន​ស្នើ​សុំ​ និង​លើក​ទឹកចិត្ត​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​សាងសង់​ ផងដែរ​។

        សូមបញ្ជាក់​ថា​ ផ្លូវ​ចំនួន​៣ខ្សែ​ ដែល​គ្រោង​ធ្វើ​ការ​ស្ថាបនា​នេះ​រួមមាន៖​ ទី១-ផ្លូវចាក់កៅស៊ូ DBST ចាប់ពីកែងផ្លូវលេខ៤៧-៥ ទន្លេអ៊ុ ដល់រង្វង់មូលនាគព័ន្ធ​ ត​ភ្ជាប់​ផ្លូវជាតិលេខ៧ ស្របតាមផ្លូវទន្លេអ៊ុ ប្រវែង ១,២២០ម៉ែត្រ និង​ទទឹង៧ម៉ែត្រ ទី២- ការជួសជុល​ សាងសង់​ផ្លូវ​បេតុងអាមេ ប្រវែង ៩០០ម៉ែត្រ និង​ទទឹង៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម និង​ទី៣- ការជួសជុល​ សាងសង់​ផ្លូវបេតុង​អាមេដែលបំបែកចូលពីផ្លូវជាតិលេខ៧ ទៅសាលាបឋមសិក្សា ហ៊ុន សែន រោងចក្រ ប្រវែង១,២៣០ម៉ែត្រ និង​ទទឹង៦ម៉ែត្រ កំរាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ