រដ្ឋបាលខេត្តកោះកុងរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសខេត្តនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០ ២១)
January 10, 2019 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈ កម្មការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០ ២១) របស់ខេត្ត។

ក្នុងកិច្ចប្រជុំនោះលោកជំទាវបានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដែលបានឈានមកដល់ជំហាននេះ មានឧបសគ្គជាច្រើន។ លោកជំទាវ បានបញ្ជាក់បន្ថែម ទៀតថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្តកោះកុង គឺដើម្បីតម្រង់ទិស រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍវិស័យនានា ក្នុងដែនសមត្ថកិច្ច ការលើកកំពស់សុខ​មាលភាព សេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ពិនិត្យអោយបានម៉ត់ចត់ យកចិត្តទុកដាក់លើខ្លឹមសារ និងចំនួន គម្រោងដែលជាអាទិភាព ដើម្បីធ្វើការវិនិច្ឆ័យ សម្រាប់កែសម្រួល​សេចក្តី​ព្រាងនេះ មុននឹងសុំដាក់ បញ្ចូលក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា ដើម្បីអនុម័ត៕គឹមអាន
ប្រភព៖រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ