https://www.interior.gov.kh/report/detail/1552
ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងវាស់វែងបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ៥៨៥ គ្រួសារស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
លោកអភិបាលរង មានប្រសាសន៍ថា ដើម្បីវាស់វែងឲ្យកាន់តែបានឆាប់រហ័ស ត្រូវដាក់គ្រឿងចក្រសម្រាប់ធ្វើការឈូសឆាយ ពិសេសផ្លូវធំ(ផ្លូវមេ) សម្រាប់ការបែងចែកក្បាលដីតាមឡូ នីមួយៗ ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីអោយការងារនេះសម្រេចតាមការគ្រោងទុក៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។