​អភិបាលរាជធានីភ្នំពេញ​ បេីកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​ចំនួន៤
January 03, 2019 អ្នកទស្សនា :

     នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​បេីកកិច្ច​ប្រជុំ​ត្រួតពិនិត្យលទ្ធផល​ការងារ​គម្រោង​ជួសជុល​ប្រព័ន្ធ​លូ​ក្នុង​ខណ្ឌ​៤​ក្នុង​រាជធានីភ្នំពេញ​នៃ​ឆ្នាំ២០១៨ និង​ផែនការ​ឆ្នាំ២០១៩ ដើម្បី​ឆ្លើយតប​ទៅ​នឹងបញ្ហា​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ អំពី​បញ្ហា​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លងមកដែលរដ្ឋបាល​រាជធានីភ្នំពេញ​បាន​ដាក់ផែនការ​ឱ្យ​ខណ្ឌទាំង៤ រួមមានខណ្ឌដូនពេញ ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌ៧មករា​ បានចុះ​ពិនិត្យ​និង​អនុវត្ត​តាម​ផែនការ ការស្ដារ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុងឆ្នាំ២០១៨​បាន​អនុវត្ត​សម្រេច​បាន​១០០%តាម​គម្រោង។ ​  

     តាមរយៈកិច្ចប្រជុំនេះដែរ​ រដ្ឋបាលរាជធានីភ្នំពេញ​ បានឃើញ​ពី​តម្រូវ​ការ​របស់​បងប្អូន​ក្នុង​រាជធានីភ្នំពេញ​កាន់​តែ​ខ្ពស់ បាន​រៀបចំ​ដាក់ផែនការ​ថ្មី ដើម្បី​អោយរាជធានីភ្នំពេញ​ជៀសផុតពីទឹក​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ក្នុង​ឆ្នាំ២០១៩​នេះ និងបន្តអនុវត្ត​និរន្តរភាព​ការងារឱ្យ​មាន​ប្រសិទ្ធ​ភាព​ការ​ងារ៕គឹមអាន ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ