ស្នងការនគរបាលខេត្តកែប ប្រជុំមន្ត្រីក្រោមឱវាទ ដើម្បីត្រួតពិនិត្យ និងដកពិសោធន៍លទ្ធផលការងារ
January 03, 2019 អ្នកទស្សនា :

      នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២រោច​ ខែ​មិគសិរ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​មករា​  ឆ្នាំ២០១៩​ នៅសាលប្រជុំតូចនៃស្នងការដ្ឋាននគរបាលខេត្តកែប លោក ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានជួបប្រជុំជាមួយមន្ត្រីក្រោមឱវាទ ដើម្បីត្រួតពិនិត្យ ដកពិសោធន៍លទ្ធផលការងារ និងដាក់ចេញផែនការចាំបាច់ដើម្បីអនុវត្តន៍បន្ត។   

     មានប្រសាសន៍ទៅកាន់កិច្ចប្រជុំលោក ស្នងការ​ សំដែងនូវមោទនភាព​ និង​កោតសរសើរចំពោះសមទ្ធិផលការងារដែលផែននីមួយៗបានដឹកនាំខិតខំរួមគ្នាសំរេចបានលទ្ធផលជាបន្តបន្ទាប់ ជាពិសេសបានដឹកនាំការពារសន្តិសុខ សណ្តាប់ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាជន ក្នុងព្រឹត្តិការណ៍អុំទូកផ្កាចារសមុទ្រ ក៍ដូចជាពិធីបុណ្យឆ្លងឆ្នាំសកល ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកែប នៅមុខសាលាខេត្ត និងឆ្នេរកែប ដោយទទួលបានជោគជ័យ ពុំមានបទល្មើសកើតឡើង។ លោកស្នងការក៏បានផ្តល់អនុសាសន៍មួយចំនួនសំដៅលើការពង្រឹងវិធានការណ៍សន្តិសុខ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ, គ្រឿងញៀន, ការគ្រប់គ្រងជនបរទេស, ការគ្រប់គ្រងស្ថិតិប្រជាជន និងការគ្រប់គ្រងកសាងពង្រឹងវិន័យនៅក្នុងអង្គភាពដើម្បីធានាបានប្រសិទ្ធភាព អនុវត្តន៍ការងារខាងមុខឱ្យទទួលបានលទ្ធផលខ្ពស់ជាបន្តទៀត៕ រតនា   ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ