អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ
January 02, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ។
       អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោស្រី ប្រធានមន្ទីរអង្គភាពនានា លោក លោកស្រី សមាជិក សមាជិការ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍខេត្តស្វាយរៀង សរុបប្រមាណជាង២០០នាក់។
        ក្នុងឪកាសនេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរ និងផ្តាំផ្ញើដល់សមាជិក សមាជិកា សមាគម នឹងអាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖ សមាគមបានផ្តល់ប្រយោជន៍ជាច្រើនដល់ សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមជាសមាគមក្នុងការធាក់កង់ហាត់ប្រាណជាក្រុមរៀងរាល់ព្រឹកព្រលឹមដើម្បីសុខភាព។ ស្របពេលដែលខេត្តស្វាយរៀងរបស់យើងកំពុងទទួលបាននូវអ្នកវិនិយោគជាបន្តបន្ទាប់ និងកំណើនអភិវឌ្ឍន៍កាន់តែទៅមុខ ចំពោះក្រុងស្វាយរៀងអ្នកទទួលបន្ទុកភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យដោះស្រាយបញ្ហានេះ ដើម្បីងាយស្រួលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកជិះកង់ហាត់ប្រាណនៅពេលទាបភ្លឺ។ ចំពោះការធ្វើច្រាំងទន្លេវ៉ៃគោ រដ្ឋបាលខេត្ត នឹងបន្តធ្វើនាដើមឆ្នាំ២០១៩នេះ ក្នុងនោះខេត្តនឹងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ ព្រមទាំងបន្ថែមសម្ភារហាត់ប្រាណសម្រាប់បងប្អូនប្រជាពលរដ្ឋ ទូទៅមកចូលរួមលេងកម្សាន្តនឹងហាត់ប្រាណនៅទីនេះផងដែរ។ ដោយឡែកការចូលជាសមាជិកសមាគមនេះ មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រោះថាសមាគម មានចែងនូវលក្ខន្តិកៈច្បាស់លាស់ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅចូលជាសមាជិកសមាគមបាន។ សមាគមត្រូវរៀបចំបង្កើតឱ្យមានកម្មវិធីប្រកួតយកពានរង្វាន់នានាជាបន្តបន្ទាប់ទៀត ដូចជាចូលរួមប្រកួតក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងជាដើម។
       ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សមាជិក សមាជិកា សមាគម ទាំងអស់ត្រូវបន្ត សកម្មភាពសមាគមឲ្យបានផុលផុស ក្នុងនោះ មន្ទីរអប់រំត្រូវរៀបចំដាក់បញ្ចូលប្រភេទកីឡាធាក់កង់នេះ ក្នុងការប្រកួតកីឡាថ្នាក់ជាតិនាពេលខាងមុខ ដើម្បីយកជ័យលាភីជូនខេត្តស្វាយរៀងរបស់យើង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ