ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដំណើរការកិច្ចប្រជុំសាមញ្ញ លើកទី៥៥ អាណត្តិទី២
December 31, 2018 អ្នកទស្សនា :

     នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលប្រជុំរដ្ឋបាលខេត្កំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត។ ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកតំណាង CMAC លោកប្រធា​នសាខាកាំកុងត្រូលប្រចាំខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការសាលាខេត្ត លោកប្រធានការិយា​ល័យប្រជាពលរដ្ឋខេត្ត និងលោកប្រធាន អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា និងការិយាល័យសរុប និងព័ត៌មាន នៃសាលាខេត្ត សរុប ៦៨ រូប។

     ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៣៖ ១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើទី ៥៤ របស់ក្រុមប្រឹក្សាខេត្ត ២.របាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំខែធ្នូ និងរបាយការណ៍បូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ ២០១៨ ៣.របាយការណ៍ ស្តីពីលទ្ធផល នៃការប្រារព្ធវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ ២០១៨ នៅតាមក្រុង ស្រុក។

     ជាមួយគ្នានោះ ឯកឧត្តមឈូរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានស្នើឱ្យលោក លោកស្រីមន្ទីរអង្គភាពឆ្លើយបំភ្លឺសំណួរដែលក្រុមប្រឹក្សាបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤។ ជាងនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងពីលទ្ធផលសកម្មភាពការងារនានាដែលសម្រេចបានពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត និងបញ្ហាលំបាកមួយចំនួនផងដែរ តែទោះបីជាការប្រតិបត្តិនោះជួបការលំបាកយ៉ាងណា ក៏គណៈអភិបាលខេត្តខិតខំពុះពារដោះស្រាយដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបុណ្យទន្លេ លើកទី៥ខាងមុខនេះ។

     ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាន និងឯកឧត្តមអភិបាលខេត្ត បានគោរព និងជូនពរឯកឧត្តម លោកជំទាវ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យឆ្នាំសកល ឆ្នាំ២០១៨ ចូលឆ្នាំ២០១៩នេះ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ