រដ្ឋបាលខេត្តស្វាយរៀង ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣
December 28, 2018 អ្នកទស្សនា :

​​​    នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៦៥២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង និងឯកឧត្ដម យ៉េត វីណែល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីប្រតិភូមកពីអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងអគ្គនាយកដ្ឋានពន្ធដារ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង មន្ត្រីពាក់ព័ន្ធ ប្រមាណ ២៣០នាក់ ។

       សិក្ខាសាលានេះសហការរៀបចំដោយអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសាកលវិទ្យាល័យស្វាយរៀង ដោយមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់សាស្ត្រាចារ្យ និងនិស្សិត ជាពិសេសបានយល់ដឹងអំពីចក្ខុវិស័យ និងយុទ្ធសាស្រ្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ និងសកម្មភាពការងារកែទម្រង់ប្រព័ន្ធពន្ធដារដែលបាននឹងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ៕អែមមី ប្រភពៈរដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ