អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
December 28, 2018 អ្នកទស្សនា :

         នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដីដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED II) អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីគម្រោងថ្នាក់ខេត្ត ស្រុក ជាច្រើនរូបផងដែរ ។

           ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើការបូកសរុបសកម្មភាព ការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងចែករំលែកបទពិសោធន៍ល្អៗដែលបានអនុវត្តកន្លងមក ការពិភាក្សាស្វែងដំណោះស្រាយបញ្ហាប្រឈម និងលើកទិសដៅផែនការ សកម្មភាពអនុវត្តសម្រាប់ឆ្នាំ២០១៩ ៕អែមមី
ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ