អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងស្វាយរៀង
December 28, 2018 អ្នកទស្សនា :

      លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងស្វាយរៀង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី ជាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងទាំងបី ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាក្រុងទាំងអស់ និងចៅសង្កាត់ទាំង ៧ ក្នុងក្រុង ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងស្វាយរៀង។


       នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានលើកឡើងថា ការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយត្រូវបានតែងតាំងលោក សរ សុដានី ជាអភិបាលរងក្រុងស្វាយរៀង ជាមួយគ្នានេះ តាងនាមឯកឧត្ដមអភិបាលខេត្ត លោក សុខ រស់ អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដល់អភិបាលរងក្រុង ដែលទើបប្រកាសចូលកាន់មុខតំណែង និងមន្ត្រីរាជការសាលាក្រុងទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយមានការបែងចែកការងារទទួលខុសត្រូវ ឲ្យបានច្បាស់លាស់ ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានការរីកចម្រើន ជាមួយនិងសន្តិសុខសុវត្ថិភាពសង្គមល្អប្រសើរ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ