រដ្ឋបាលខេត្តបាត់ដំបង និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើមនុស្ស ១២ ធ្នូ ២០១៨
December 28, 2018 អ្នកទស្សនា :

       គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើមនុស្ស ១២ ធ្នូ ២០១៨ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ " រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស " និងក្រោមអធិបតីភាព លោកស្រី ញ៉ឹក សាគន្ធ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង និងលោកស្រី ផា វ៉ាន់សាកឿត សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង  នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
      មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួគដូរមនុស្សខេត្តបាត់ដំបង ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធឹ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ