ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកពោធិ៍រៀង សូមសំដែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុតអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសិក្សា១ខ្នង ៦បន្ទប់ ស្ថិតនៅឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងនោះដែរសម្តេចក្រឡាហោម ស ខេង បានផ្តល់ជូននូវ៖
-អគារសិក្សា ០១ខ្នង មាន០៦បន្ទប់ នៅសាលាបឋមសិក្សាព្រៃកន្លោង
-អគារសិក្សា ០១ខ្នង មាន០៦បន្ទប់ នៅសាលាបឋមសិក្សាត្នោត
-អគារទីចាត់ការ ០១ខ្នង និងបំពាក់គ្រឿងសង្ហារឹម
-ម៉ាស៊ីនកុំព្យូទ័រ ០៤គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ០២គ្រឿង
-ម៉ាស៊ីនថតចម្លង ០២គ្រឿង
-ក្បឿងក្បាច់ចំនួន៧៥០០សន្លឹក ដើម្បីជួសជុលអគារ០១ខ្នង មាន០៣បន្ទប់ ចំនួន១៣,០០០,០០០៛
-បង្គន់អនាម័យ០១ខ្នង មានបន្ទប់០៦បន្ទប់ ចំណាយថវិកា១៣,០០០,០០០៛។
-ជូនដំណើរទស្សនកិច្ច កំសាន្តរបស់លោកគ្រូ អ្នកគ្រូ ចំនួន៤៧នាក់ ទៅខេត្តមណ្ឌលគីរី ៣ថ្ងៃ ២យប់ ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង សូមគោរពជូនពរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងសហការី សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើន តទៅ ។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង(ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧)