កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខព្រំដែន រវាងខេត្តព្រះសីហនុ កំពត កែប (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង(វៀតណាម)
December 27, 2018 អ្នកទស្សនា :

        លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចំនួន9រូប ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ការការពាររក្សាសន្តិសុខព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពត កែប (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង (វៀតណាម) ឆ្នាំ២០១៨ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃពុធ ០៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨  ។
      កិច្ចប្រជុំបានស្តាប់របាយការណ៍លើកឡើងរបស់ស្នងការដ្ឋាននគរបាលនីមួយៗ ដែលមានព្រំដែនគោក និងព្រំដែនទឹកជាប់ជាមួយខេត្តគៀនយ៉ាង ប្រទេសវៀតណាម របាយការណ៍ខាងលើ បានផ្តោតសំខាន់ទៅលើ កិច្ចប្រតិបត្តិការ ការការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ។ ទន្ទឹមនោះស្នងការនគរបាលខេត្តទាំងបួន ក៏ដូចជាប្រទេសទាំងពីរ បានប្តេជ្ញាបន្តរឹតចំណងមិត្តភាពអោយកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ដើម្បីសុខសន្តិភាពប្រទេសជាតិយើងទាំងសងខាងផងដែរ៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ