អាជ្ញាធរខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ត ស្រុក ក្រុង
December 26, 2018 អ្នកទស្សនា :

                ថ្ងៃពុធ ៤ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨
លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឃុន សុខា ទីប្រឹក្សា និងប្រធាននាយកដ្ឋានត្រៀមរៀបចំ និងបណ្តុះបណ្តាល នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីច្បាប់ស្តីពីកាតគ្រប់គ្រងគ្រោះមហន្តរាយ ដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្ត ស្រុក ក្រុង ក្នុងខេត្តកោះកុង។

                លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺប្រធានបទមានរយៈពេលយូរ និងស្មុគស្មាញ ដែលតម្រូវអោយបណ្តាលអ្នកដែលពាក់ព័ន្ធទាំងអស់ដោះស្រាយរួមគ្នា។ ច្បាប់ពីការគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់កំហិតបន្ថែមនូវវិធានការមួយចំនួនទៀត ដើម្បីធានាអោយការគ្រប់គ្រងគ្រោះមហន្តរាយមានលក្ខណៈកាន់តែមានប្រសិទ្ធិភាព។ ខេត្តកោះកុងតែងតែជួបប្រទះ នូវគ្រោះមហន្តរាយស្ទើរតែរៀងរាល់ឆ្នាំ ថ្ងៃដែលបានបន្សល់នូវមេរៀនជាបទពិសោធន៍ ជាច្រើនដែលយើងនឹងយកមកប្រើប្រាស់សម្រាប់ អនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយនៅពេលខាងមុខ។ ដូច្នេះខ្ញុំមានសុទិដ្ឋិនិយមចំពោះសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ថានឹងនាំមកនូវរបកគំហើញជាច្រើនទាក់ទងទៅនឹងការពង្រឹងសមត្ថភាព ទស្សនទានគ្រប់គ្រងគ្រោះមហន្តរាយ នឹងការប្រែប្រួលអាកាសធាតុ តួនាទី និងការទទួលខុសត្រូវ ដែលមានទំនាក់ទំនងទៅនឹងច្បាប់    ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រោមជាតិ៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ