រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធខួបលើកទី១២ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៨
December 26, 2018 អ្នកទស្សនា :

   រដ្ឋបាលខេត្តស្វាយរៀង បានប្រារព្ធខួបលើកទី១២ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៨ ក្រោមប្រធានបទ "រួមគ្នាសហការដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស" នាថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច​សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ ក្រោមអធិបតី លោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងជា​ប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គខបជ)  នៅបរិវេណវិទ្យាល័យរមាសហែក ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ដែលមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក និងប្រជាពលរដ្ឋសរុបប្រមាណ ១.០០០នាក់៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ