រដ្ឋបាលខេត្តកោះកុង អបអរសាទរទិវាលុបបំបាត់ការជួញដូរមនុស្ស ១២ ធ្នូ
December 25, 2018 អ្នកទស្សនា :

      នាថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីអបអរសាទរទិវាលប់បំបាត់ការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតី លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង ដោយមានការចូលរួមពី ប្រធាន អនុប្រធាន មន្ត្រីរាជការជាច្រើនរូបទៀត។

       ថ្លែងនៅក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយដែលអាចកើតមានឡើងនៅគ្រប់បណ្ដាប្រទេសក្នុងពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀត ដែលកំពុងធ្វើឲ្យប៉ះពាល់សន្តិសុខមនុស្ស និងប្រទេសជាតិ។ ប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ អំពើជួញដូរមនុស្សតាមរយៈ ការកេងប្រវ័ញ្ចគ្រប់រូបភាព ការរំលោភបំពានសិទ្ធិ សេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបំផ្លាញដល់រាងកាយ និងបញ្ញា ស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះអាចនឹងធ្វើឲ្យមានវិបត្តិ ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានោះទេ។

      ជាពិសេស ការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាថ្ងៃនេះ គឺជាយុទ្ធនាការដ៏ធំមួយ ដើម្បីបំផុសការចូលរួមពីថ្នាក់ដឹកនាំ ក្នុងជួរមន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋគ្រប់រូប អោយមានឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការបង្ការ ទប់ស្កាត់ ការពារប្រជាពលរដ្ឋ និងប្រទេសជាតិយើងឲ្យរស់នៅដោយសុខដុមរមនា និង គ្មានការជួញដូរមនុស្ស ៕ មុនីរម្យ

ប្រភពៈ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ