អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញលើការអនុវត្ត និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទ
December 25, 2018 អ្នកទស្សនា :

           នាព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ មានកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញលើការអនុវត្ត និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទ ដោយគណៈជីវករផ្សារ នៅក្នុងខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរង ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធួ នឹងគណអាជីវកផ្សារ ទូទាំងខេត្តកំពង់ចាមចូលរមផងដែរ។

            ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ការងារគ្រប់គ្រងផ្សារពិតជាការងារពិបាក វាមិនងាយស្រួលដូចការគិតនោះទេ ដោយឡែកការងារនេះប្រសិនបើគណអាជីវកផ្សារ ដែលធ្វើការបាលល្អ នោះនៅអាណត្តិបោះឆ្នោតគ្រប់គ្រងផ្សារដែលធ្វើរៀងរាល់៣ឆ្នាំម្តងនោះ អស់លោក លោកស្រី នឹងមានឱកាស រឺក៏មានប្រជាប្រិយភាព ដើម្បីឈានទៅទទួលបានសម្លេងនៃការបោះឆ្នោតជ្រើសរើសគណអាជីវកពេលក្រោយ។

             ឯកឧត្តមក៏បាន ស្នេីឱ្យគណ:អាជីវករត្រូវខិតខំ ប្រឹងប្រែងដឹកនាំគ្រប់គ្រងផ្សារ កសាងផ្សារ ឲ្យរីកចម្រេីន អភិវឌ្ឍន៍ ជាពិសេសលេីបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងភាស៉ីទីផ្សារចង្អៀត (ម៉ូតូ កង់) ជាដេីម ព្រោះខេត្ត កំពង់ចាម ជាខេត្តមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាន ប្រគល់ផ្សារឲ្យទៅគណ:អាជីវករដឹកនាំ លែងមាន ការដេញថ្លៃគ្នាវិនិយោគតទៅទៀតហើយ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ