អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតី ក្នុងពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ
December 25, 2018 អ្នកទស្សនា :

            នៅថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូតមនុស្ស (គ.ខ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៨ ដែលមានការចូលរួមពីលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញខេត្ត និងកងកម្លាំងទាំងបី អភិបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីរាជការ លេខាធិការដ្ឋានគ.ខ.ប.ជ ,អង្គការដៃគូរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គរុសិស្ស យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធខេត្ត និងសសយកខេត្តព្រៃវែង សរុប២១៤នាក់។ អែមមី ប្រភពៈរដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ