ខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ឆ្នាំ២០១៨ក្រុមប្រឹក្សាខេត្តអាណត្តិទី២
December 25, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៨នេះ នៅសាលាក្រុងសៀមរាប ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកា​ផ្សព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការ​អញ្ជើញ​ចូលរួមពីអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋមកពីស្រុកអង្គរធំ ស្រុកប្រាសាទបាគង និង ក្រុងសៀមរាប ចំនួន៨១៣ នាក់ ស្រ្តី ២០៤នាក់។

     ឯកឧត្តម អ៊ឹង ហឿន បានថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកា​ផ្សព្វ​ផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ដែលបានធ្វើឲ្យយើង បានយល់កាន់តែច្បាស់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់​របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយវាក៏ជាយន្តការមួយ ក្នុងការ​ពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ សមាជិកអង្គវេទិកាបានលើក​ឡើងពីទុក្ខ​កង្វល់​របស់ពួកគាត់នៅ តាមមូលដ្ឋាន ដោយ ផ្តោតទៅលើ បញ្ហាដីធ្លី , អគ្គិសនី , ផ្លូវថ្នល់ ,ប្រព័ន្ធធារាសាស្ត្រ ,ដីបុរាណដ្ឋាន និង ការសុំដាក់ភ្លើងសញ្ញាចរាចរណ៍តាមផ្លូវមួយចំនួន ក្នុងក្រុង ក្នុងនោះផ្តោតយ៉ាង​សំខាន់លើ​ការដាក់កុងទ័រនៅតាមបន្ទប់ជួល និង ការសុំឆ្វៀលដីបុរាណដ្ឋាន ។ ក្នុងនោះក៏មានលើកនូវសំណួរ និង សំណូមពរ របស់សមាជិកអង្គវេទិកាជាលាយល័ក្ខអក្សរដាក់ប្រអប់បានលើកឡើង ពាក់ព័ន្ធទៅនឹងការងារ​សេដ្ឋកិច្ច ,សង្គមកិច្ច, ការងារគ្រប់គ្រងដីធ្លី និង បរិស្ថាន ព្រមទាំងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ រួម​មាន៥៣សំណួរ និងសំណូមពរ ។ ជាមួយនឹងការសួរសំណួរខាងលើនេះដែរ មន្ទីរ អង្គភាពពាក់ព័ន្ធ​បានធ្វើការ​បកស្រាយបំភ្លឺរាល់សំណួរដែលអង្គវេទិកាលើកឡើងទាំង១៤សំណួរ និង សំណូមពរ។ ដោយឡែក អង្គវេទិកា​សូមរក្សាសិទ្ធិ រក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកាទទួលបាននាពេលនេះ ដែលពុំទាន់អាច​បកស្រាយ​បំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុម​ប្រឹក្សាខេត្ត​ហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជា លាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ។

     សូមបញ្ជាក់ថា វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងមក ហើយនិងផ្តល់ឱកាសក្នុងការបញ្ចេញ​មតិយោបល់របស់ខ្លួន​ពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋានផងដែរ៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ