អភិបាលខេត្តស្វាយរៀង ចូលរួមពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់​សហភាពសហព័ន្ធយុវជនកម្ពុជា
December 23, 2018 អ្នកទស្សនា :

     នៅសាលប្រជុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៃសាកលវិទ្យាល័យស្វាយរៀង កាល​ពី​រសៀលថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រួវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មាន​រៀប​ចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤ របស់​សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្ត​ស្វាយរៀង និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការអញ្ជើញ​ចូលរួមពី​សំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងយុវជន យុវនារីជាសមាជិក សមាជិកា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង សរុបប្រមាណ ១៣០០ នាក់។

    ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអភិបាលខេត្ត ក្នុងនាមអាជ្ញាធរខេត្ត បានសម្តែងនូវការ​អរគុណចំពោះ​យុវជន យុវនារីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងទាំងអស់ ដែលនាពេលកន្លងមកនេះ បាន​ចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី និងអង្គភាពនានា ក្នុងបេសកកម្មសង្គមជួយដោះស្រាយ និងបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងយុវជន យុវនារី តួយ៉ាង ការបរិច្ចាគឈាម ការសហការ​ចុះ​ជួយពិនិត្យសុខភាព ប្រជាពលរដ្ឋឥតគិតថ្លៃ ការចុះសួរសុខទុក្ខ និងការជួយសាងសង់​ផ្ទះជូនប្រជា​ពលរដ្ឋ​ដែលគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រមទាំងការរៀបចំការប្រកួតកីឡា ការសហការ​រៀបចំព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង ការបង្កើតគម្រោងការងារ និងការអបរំ​បណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់យុវជនជាដើម ដែលសកម្មភាព នៃការចូលរួមទាំងអស់នេះ មិនត្រឹមតែជាការ​រួមចំណែកដោះ​ស្រាយបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសម្រាប់យុវជន យុវនារី ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយខ្លួនជា​សសរទ្រូង​ដ៏រឹងមាំរបស់ប្រទេសជាតិ និងស័ក្តិសមជាទំពាំងស្នងឫស្សីដ៏ពិតប្រាកដថែមទៀតផង ។
       ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជន យុវនារី​ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាត នៅថ្ងៃនេះ ត្រូវស្វែងយល់ និងយល់​ដឹងឲ្យបានជ្រួតជ្រាបអំពីសេចក្តីសម្រេចចិត្តនៃលទ្ធផលមហាសន្និបាត ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សា ផែនការយុទ្ធសាស្ត្រដែលគ្រប់យន្តការចំណុះត្រូវបន្តខិតខំអនុវត្តសម្រេចឲ្យបាន រាប់ទាំងអនុសាសន៍ មេរៀនដកពិសោធ និងចក្ខុវិស័យនៃការដឹកនាំជាតិ មាតុភូមិ ប្រជាជន យុវជន និងមហាជនរបស់ថ្នាក់ដឹកនាំ សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹងពង្រីកសកម្មភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន លើកកម្ពស់ការយល់ដឹង ការអភិវឌ្ឍខ្លួនឯង និងការកសាងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងចូលរួមចំណែក​នៅក្នុងការកសាង​មូលដ្ឋាន​ទាំងក្នុងក្របខណ្ឌ សេដ្ឋកិច្ច សង្គម វប្បធម៌ នវានុវត្តន៍ និងការលើកកម្ពស់​កិត្យានុភាពជាតិ​ក្នុង​សម័យឧស្សាហូបនីយម្ម ឌីជីថលភាវូបនីយកម្ម សំដៅរួមគ្នាធ្វើឲ្យអនាគតកម្ពុជាកាន់តែប្រសើរឡើង ៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ