រដ្ឋបាលខេត្តសៀមរាប​ ប្រកាសគណៈកម្មាធិការជំរឿនខេត្ត​ និង ផ្សព្វផ្សាយផែនការសកម្មភាពជំរឿន​ទូទៅ​ប្រជាពល​រដ្ឋ​ឆ្នាំ២០១៩
December 21, 2018 អ្នកទស្សនា :

     រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនខេត្ត ក្រុង ស្រុក និងឃុំ​សង្កាត់ និង ផ្សព្វផ្សាយផែនការសកម្មភាពជំរឿនទូទៅប្រជាពលរដ្ឋនៃព្រះរាជាណាចក្រ កម្ពុជា​ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ អភិបាលស្តីទី និង លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម ប៉ែន សេរី  សមាជិកក្រុមប្រឹក្សាខេត្ត​ ដោយមានការ​ចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធជុំវិញខេត្តជាច្រេីន នាថ្ងៃសុក្រ​ ១៤កេីត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៨នេះ នៅសាលា​ខេត្តសៀមរាប។
     លោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការបានគូសបញ្ជាក់ថា ការជំរឿននេះគឺ​សំដៅលើវិធីសាស្ត្រ ទាំងមូលនៃការប្រមូល ការចងក្រង ការវាយតម្លៃ ការវិភាគ និង ការផ្សព្វផ្សាយ​ទិន្នន័យ អំពីប្រជាជននៃប្រទេសមួយ ។ លោកជំទាវបន្តថា​ ក្នុងការជំរឿនប្រជាជន ពាក់ព័ន្ធដល់ការ​ចុះ​បញ្ជីមនុស្ស ការកត់ត្រា លក្ខណៈរបស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ តាមកាល​បរិច្ឆេត​កំណត់មួយ  ព្រមទាំងលក្ខណៈប្រជាសាស្ត្រ សង្គម  សេដ្ឋកិច្ច វប្បធម៌នៃប្រជាជន ព្រមទាំង​ព័ត៌មានខ្លះៗ អំពីអគារដែលកាន់កាប់ដោយគ្រួសារ  ស្ថានភាព លំនៅដ្ឋាន សម្ភារៈប្រើប្រាស់​នៅក្នុងគ្រួសារ ។ លោកជំទាវក៏​បាន​បន្ត​ទៀតថា ទិន្នន័យជំរឿនមានតម្រូវការចាំបាច់  ក្នុងការធ្វើ​គោលនយោបាយ ,ផែនការអភិវឌ្ឍន៍ ធ្វើកម្មវិធី សម្រាប់អភិវឌ្ឍន៍ជាតិ សម្រាប់វាយតម្លៃការសម្រេច គោលដៅប្រកបដោយចិរភាព SDGs និងជាសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យភាពក្រីក្រ និង ស្ថានភាព   សេដ្ឋកិច្ច សង្គមកិច្ច ។ ក្នុងនោះដែរលោកជំទាវក៏បានលើកនូវគោលដៅសហសវត្ស​ទាំង១៨ របស់កម្ពុជា ដែល ជាគោលដៅប្រកបទៅដោយចិរភាពនៃសហសវត្សដល់ឆ្នាំ២០៣០ ដោយមិនទុកអ្នកណាម្នាក់ឡើយ ក្នុងការ អភិវឌ្ឍន៍ទាំងអស់គ្នា ។ ជាមួយគ្នានេះ​លោកជំទាវ​ក៏បានលើកនូវចំណុចសំខាន់ៗទាំង១១៤ចំណុច ដែលជាសូចនាករ នៃមូលដ្ឋានគ្រឹះជូនដល់មន្ត្រី គណៈកម្មាធិការជំរឿនថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដើមី្បយកទៅអនុវត្តឲ្យទទួល បានជោគ ជ័យនៅថ្ងៃខាងមុខនេះ ។

     ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា​ ឆ្នាំ២០១៩នេះគឺជាលើកទី៤ហើយ ចាប់ពីសម័យសង្គម​រាស្ត្រនិយម មកដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមក៏បានលើកផងដែរថា ការធ្វើជំរឿននេះ គឺដើមី្ប ចង់​បាននូវស្ថិតិទិន្នន័យមួយត្រឹមត្រូវ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការធ្វើវិភាគទិន្នន័យ សេដ្ឋកិច្ច  សង្គមកិច្ច វប្បធម៌ សំខាន់លើការវាយតម្លៃផែន ការ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ឯកឧត្តមក៏បានធ្វើការបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៥ កម្ពុជាបានកាត់ បន្ថយនូវភាពក្រីក្រ នៅ​ត្រឹម​តែ ១៣% មុនផែនការអភិវឌ្ឍន៍សហសវត្ស ដែលកត្តាទាំងនេះក៏ដោយរាជរដ្ឋាភិបាល កម្ពុជាយើង មានគោលនយោបាយត្រឹមត្រូវ ស្តីពីការកាត់បន្ថយភាពក្រីក្រ និង អនុវត្តបានប្រកបដោយប្រសិទ្ធ ភាព នូវគោលដៅអភិវឌ្ឍន៍សហសវត្ស ។ ឯកឧត្តមក៏មានការជឿជាក់ថា សម្រាប់ការធ្វើ​ជំរឿន​ប្រជាជន​ទូទៅក្នុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ លោក លោកស្រីជាអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដែលជាថ្នាក់ដឹកនាំនៅតាមថ្នាក់រដ្ឋបាលនិមួយៗ នឹងខិតខំប្រឹងប្រែងជួយ​ឲ្យការ​ជំរឿន​ទូទៅប្រជាជនក្នុងខេត្តសៀមរាបរបស់យើង អនុវត្តទៅបានដោយរលូននិងទទួល​បានលទ្ធផលតាម​ការ​គ្រោង​ទុក៕គឹមអាន

ប្រភព៖រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ