រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រជុំឆ្លងរបាយការណ៍ប្រចាំខែធ្នូ សម្រាប់ឆ្នាំ២០១៨
December 20, 2018 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត(អាគារខាងត្បូង) លោក កែវ គុជសី នាយករដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ/អង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក ទាំង៨។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យកែតម្រូវ ខ្លឹមសារនៃរបាយការណ៍នេះឱ្យមានភាពសុក្រឹត មុនដាក់ជូនកិច្ចប្រជុំគណៈអភិបាល និងដាក់ជូនក្រុមប្រឹក្សាអនុម័តដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ