រដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ
December 19, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង មានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការ​រដ្ឋបាល​រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបភាពឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាប្រធាន​មណ្ឌល​អភិវឌ្ឍន៍ធនធានមនុស្សខេត្តស្វាយរៀង និងលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមាន​ការចូលរួមពី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងរចនា​សម្ព័ន្ធសាលា​ខេត្ត នាយករដ្ឋបាល និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុង ស្រុកទាំង៨។

     វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញពីកិច្ចការនានាពាកព័ន្ធ​នឹងដំណើរ​ការនៃការអនុវត្ត ការងាររដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមមានការតាក់តែងលិខិតរដ្ឋបាល លិខិតបទដ្ឋាន​គតិយុត្តិ ការងារគ្រប់គ្រងឯកសារ និងការគ្រប់គ្រងសាលាខេត្ត ក្រុង ស្រុក ការរៀបចំកិច្ចប្រជុំ ជូនដល់នាយក​ទីចាត់ការ អង្គភាព ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាខេត្ត នាយករដ្ឋបាល និងប្រធាន​ការិយា​ល័យ​​រដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុង ស្រុក ដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មានសមត្ថភាព​ក្នុងការរៀបចំ និងគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់អង្គភាពឲ្យមានបទដ្ឋានច្បាស់លាស់ និងមានប្រសិទ្ធភាព អនុលោមតាមគោលការណ៍ណែនាំ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ