អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក សម្រាប់ធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩
December 17, 2018 អ្នកទស្សនា :

     មន្ទីរផែនការខេត្តកំពង់ឆ្នាំង សហការជាមួយវិទ្យាស្ថានជាតិ ស្ថិតិក្រសួងផែនការ នាថ្ងៃចន្ទ ១០​កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក សម្រាប់ធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង ក្រោ​មអធិបតីភាព លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈួរ ច័ន្ទឌឿ​ន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជន ខេត្តកំពង់ឆ្នាំង ឆ្នាំ២០​១៩ និងមានការចូលរួមពី លោក ឈួន សុធី ប្រធាននាយកដ្ឋាន នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែន​ការ លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩ ។

     សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តឡើងរយៈពេល ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ឆ្នាំង និងមានសិក្ខាកាមចូលរួមសរុបចំនួន៤៤ នាក់៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ