វគ្គបណ្ដុះបណ្ដាល ស្ដីពីសេចក្ដីណែនាំគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
December 17, 2018 អ្នកទស្សនា :

     នៅថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នាសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង មានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីសេចក្ដីណែនាំគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង និងលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោក លោកស្រី នាយក នាយករងទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាលរងក្រុង ស្រុក នាយករដ្ឋបាល និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុសាលាក្រុង ស្រុក៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ