ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារក្នុងខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌
December 17, 2018 អ្នកទស្សនា :

     ប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងគ្រួសារងាយរងគ្រោះបំផុត ចំនួន ២.១៦១ គ្រួសារ មកពី ២១ ឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកចំ​នួន៣ មានស្រុកប្រាសាទបល្ល័ង្ក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍​-អាទិត្យ ៨-៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ ទទួ​លបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន សែន ជាប្រធាន បានចាត់តាំងក្រុមការងារដឹកនាំដោយលោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបា​ទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអ្នកស្ម័គ្រចិត្ត។

     លោកជំទាវ ហ៊ួន ច័ន្ទបូរ៉ា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ការនឹករលឹក និងបានផ្តល់សារអំពាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលផ្តល់សុខភាព ផឹកទឹកដាំពុះ គេងក្នុងមុងជា​និច្ច ការពារកុំឲ្យមូសខាំ ជៀសវាងកើតជំងឺគ្រុនចាញ់-និងជំងឺឆ្លងផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវការហូ​បស្អាត ផឹកស្អាត និងរស់នៅស្អាត ។ លើសពីនេះទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយចំពោះស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិ​ត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឲ្យបានគ្រប់ចំនួនដងទៅតាមការណែ​នាំរបស់គ្រូពេទ្យ។

     ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា តំណាងប្រជាពលរដ្ឋទទួលអំណោយទាំងអស់ បានធ្វើការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែង​តែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោ​យមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមជូន​ពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសក្នុងថ្ងៃខួបកំណើតរបស់សម្តេច សូមសម្តេច និងក្រុមគ្រួសារទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

     ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតបន្ថែមទៀត។ អំណោយដែលបានផ្ដល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ