កិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាអាស៊ី-បាស៊ីភិក (APPF)
December 15, 2018 អ្នកទស្សនា :

     នារសៀលថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២​០១៨ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀម​រា​ប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាអាស៊ី​-បាស៊ីភិក (APPF) នៅសណ្ឋា​គារសុខាសៀមរាប។កិច្ចប្រជុំ នេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយមានការចូលរួមពី លោក ជំទាវ និន សាផុន ប្រធានគ​ណៈកម្ម​ការទី៩ រដ្ឋសភា និងជាប្រធានអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន ឯកឧត្តម នូ ផល្លា តំណាងរាស្ដ្រមណ្ឌលសៀមរាប ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។

     សូមបញ្ជាក់ផងដែរ កិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាអាស៊ី-បាស៊ីភិក (APPF) នេះ នឹងប្រព្រឹត្តិទៅនៅ ខែមករា ឆ្នាំ២០១៩ នាខាងមុខ នៅខេត្តសៀមរាប៕គឹមអាន

ប្រភប៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ