ឯកឧត្ដម ម៉ែន វិបុល អញ្ជើញចុះជួបសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីជាមួយកុមារកំព្រាក្នុងខេត្តស្វាយរៀង
December 15, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ លោកជំទាវ ឌី សុខីទីឃាយុកោ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្តចំនួន ១៣០នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

     មតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វា​យរៀង និងលោកជំទាវ ឌី សុខីទីឃាយុកោ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្ដម ហ៊ុន ម៉ានិត ដែលសម្ដេច និងឯកឧត្ដ​ម តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ហើយជាការពិត បើទោះបីជាក្មួយៗកំព្រាឳពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។

     ទន្ទឹមនេះឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ឌី សុខីទីឃាយុកោ ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឫស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។

     នៅក្នុងឱកាសនេះផងដែរ លោកជំទាវ ឌី សុខីទីឃាយុកោ និងក្រុមការងារ ក៏បានចែកជូននូវសម្ភារសិក្សា និងថវិកាដល់ក្មួយៗកុមារកំព្រា ក្នុង ១នាក់ ទទួលបានសម្ភារសិក្សា និងឃីត ១កញ្ចប់ ព្រមទាំងថវិកា ៥ម៉ឺនរៀល ចំណែកអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ