កិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងគណៈប្រតិភូក្រសួងអប់រំយុវជននិងកីឡា ស្ដីពីការបិទតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង
December 15, 2018 អ្នកទស្សនា :

     ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសុក្រ ៧កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញបញ្ហា​បិទតារាងបាល់មុខសាលាខេត្ត។ នៅក្នុងជំនួបពិភាក្សានោះ ក៏មានវត្តមានចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រីនៃក្រសួងអប់រំយុវជន និងកីឡា លោកអភិបាលរងខេត្ត និងស្ថាប័នពាក់ព័ន្ធ។

     ជាលទ្ធផលនៃកិច្ចពិភាក្សា អង្គប្រជុំទទួលបាន ២ចំណុច ដូចខាងក្រោម៖ ១. តារាងបាល់មុខសា​លាខេត្ត អនុញ្ញាតឱ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ។ ដោយឡែក ការហាត់សម ឬលេងល្មមៗ តម្រូវឱ្យប្រើប្រាស់នៅទីលានផ្សេងមួយទៀត(កីឡាដ្ឋាន) ដែលមានទីតាំងនៅជិតវត្តធម្មយុត្តិសង្កាត់ប្អេរ។ ២. តារាងបាល់មុខសាលាខេត្ត ត្រូវរៀបចំដាក់សំណាញ់ ព័ទ្ធជុំវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ដល់អ្នកធ្វើដំណើរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ