អាជ្ញាធរខេត្តស្វាយរៀង រៀបចំវគ្គបណ្ដុះបណ្ដាលជាកាតព្វកិច្ច ស្ដីពី “ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំ”
December 14, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅសាលប្រជុំនាគព័ន្ធ អគារ ឆ សាលាខេត្តស្វាយរៀង មានរៀបចំវគ្គបណ្ដុះបណ្ដាលជាកាតព្វកិច្ច ស្ដីពី “ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមក្នុងភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាពលោក រស់ ផារិទ្ធ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តស្វាយរៀង លោកជំទាវ ចន្ទ សេង និងលោកជំទាវ ប្រាក់ ពុទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត ។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពី អភិបាលក្រុង ស្រុក និងនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨ នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធសរុប ៦៤រូប។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹង និងការផ្លាស់ប្ដូរនូវឥរិយាបថរបស់ថ្នាក់ដឹកនាំជាបុរស ដោយផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្របសម្រួលឲ្យថ្នាក់ដឹកនាំមានលទ្ធភាពរៀបចំអនុវត្តគម្រោងសកម្មភាព និងវិភាជន៍ថវិកា ដែលផ្ដល់ផលជាវិជ្ជមានពិតប្រាកដដល់ស្ត្រី និងក្រុមងាយរងគ្រោះផ្សេងៗទៀត៕ សិដ្ឋ 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ