ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្ដីពីការតាមដាន ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល
December 14, 2018 អ្នកទស្សនា :

     នៅព្រឹកថ្ងៃសុក្រ ០៧កើត ខែមគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំស្ដីពីការតាមដាន ការអនុវត្តគម្រោងកម្មវិធីវិនិ​យោគបីឆ្នាំរំកិល (២០១៨-២០២០) របស់ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក អម សុភា អភិបាល​រងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ប្រធានមន្ទីរផែនការខេត្ត នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ចូលរួមផងដែរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ